Monday, September 11, 2017

Cambodia history (អាណានិគមន៍បារាំង)



១. សន្ធិសញ្ញាអាណាព្យាបាល (១១​ សីហា​ ១៨៦៣)


នៅមុនការចាកចាញរបស់ Montigy គាត់បានទុកសន្ធិសញ្ញាគាត់បានទុកគម្រោង​សន្ធិសញ្ញាឲ្យបុព្វជិកពីរូប គឺ Hostrest និង P-Aussoleil ​ សេចក្ដីព្រាងសន្ធិសញ្ញានេះមាន​ចែងពីខ​ផ្សេងៗក្នុងនោះមាននិយាយអំពី កិច្ចប្រត្តិបត្តិការណ៍ ដែលគេបានសម្រេច ក្រោយ​មក​នៅឆ្នាំ ១៨៦៣ ។ ជាឧទាហរណ៍ បារាំងចង់បានឈើម៉ៃសាក់ ដើម្បីក៏សាងកាប៉ាលនិង​​ស៊េរី​ភាពក្នុងការធ្វើដំណើរក្នុងប្រទេសនិងស៊េរីភាព ក្នុងការផ្សព្វផ្សាយសាសនាកាតូលិក ។​ ហើយក្រោយការបរាជ័យ របស់យោធា ក្នុងការប៉ុនប៉ងកាន់កាប់តំបន់យូណាន និងតំបន់ដី​សន្ដទន្លេក្រហមរបស់តុងកឺដោយមានភោគទ្រព្យដ៏សម្បូរហូរហៀរ បារាំងបានផ្ដោកការ​យកចិត្តទុកដាក់លើ ដែនដីទន្លេមេគង់ ដែលគេអាចសង្ឃឹមថានិងធ្វើដំណើរតាមទន្លេមេ​គង់ដល់យូណាន ឬចិនភាគខាងត្បូង ​បានយ៉ាងងាយ ។ ហេតុនេះហើយទើបបារាំង​​ជំរុញការកាន់កាប់កម្ពុជា ដើម្បីសម្រេចគោលបំណងនោះ ។


        សន្ធិសញ្ញាបារាំងខ្មែរ ១១ សីហា ១៨៦៣ មានខ្លឹមសារជា សន្ធិ​សញ្ញា មិត្តភាព និង ​ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និង បានបើកទ្វារឲ្យបារាំងមកកម្ពុជាដំបូង  សន្ធិសញ្ញា​នេះធ្វើឡើងរវាង ព្រះបាទនរោត្តម និង ឧត្តម​នាវី ដឹឡាហ្សង់ ដីយែរ ជាអគទេសាភិបាល​នៅ​កូសាំងស៊ីន សន្ធិសញ្ញានេះធ្វើនៅរាជធានី​ ឧត្តុងមានជ័យ ដោយបារាំងបានសន្យាថា​និងបញ្ជូន រ៉េស៊ីដង់ បារាំងម្នាក់ មកធ្វើការការពារ ដល់ព្រះអង្គ លុះត្រាតែទ្រង់អនុញ្ញាត និង​ផ្ដល់ សិទ្ធ​ ឲ្យបារាំងធ្ចើអាជីវកម្មព្រៃឈើ និងអាជីវកម្មរ៉ែ បាន ។ សម្ដេច នរោត្តម បានចាត់​ចែងលាក់ទុកសន្ធិសញ្ញានេះ មិនឲ្យ អាមាត្រសៀមដឹងអស់ជាច្រើនខែ ។ នៅពេលដែល ​ពួកអាមាត្រ បានដឹងរឿងនេះពួកគេក៏បានរាយការណ៍ទៅប្រទេសសៀម នៅពេលនោះដែរ​ព្រះអង្គបានឆ្លើយតបវិញភ្លាម  ដោយបញ្ចាក់ទៅ​អាមាត្រសៀមថា«សព្វព្រះទ័យនិងនៅ
បម្រើ​ព្រះចៅសៀម រហូតអស់មួយជីវិត ។ វាគ្មានអ្វីប្រែប្រួលទេនៅក្នុងព្រះទ័យរបស់យើង»​។ ចំណែកពួកសៀមក៏បានលាក់ការប្រែព្រះចិន្ដានេះមិនឲ្យបារាំងដឹងវិញដែរ ។ ហើយបា​រាំងក៏បានដឹង ពីរឿងនេះ បន្ទាប់ពីការប្រកាសអំពីភក្ដីភាពរបស់ព្រះអង្គបានចូលជាធរមាន​នៅទីក្រុងប៉ារីស នាដើមឆ្នាំ ១៨៦៤ ។​
          ទំនាក់ទំនងជាផ្លូវការ រវាងបារាំង និង ខ្មែរ ដែលនិងឈានទៅរកអាណាព្យាបាលគឺ​ចាប់ផ្ដើម តាមរយៈសនិ្ធសញ្ញា ១១ សីហា ១៨៦៣ នេះហើយ។តាមសន្ធិសញ្ញានេះប្រទេស​​បារាំងបានផ្ដល់ការការពារចំពោះប្រទេសកម្ពុជា ដើម្បីការពារកុំឲ្យប្រទេសជិតខាងមក​ឈ្លានពាន ។ បារាំងមាន សមត្ថកិច្ចតែនយោលបាយក្រៅប្រទេសទេ ។ ឯព្រះមហាក្សត្រ​ខ្មែរ រក្សាអំណាចទាំងអស់នៅក្នុងផ្ទៃប្រទេស ។ ត្បិតសន្ធិសញ្ញានេះ​ ជាសន្ធិសញ្ញា ​​( មិត្ត​ភាពនិង ការធ្វើពាណិជ្ជកម្ម  ) រវាងអធិរាជបារាំង និងកម្ពុជា តាមពិតពេលនេះ​ព្រះអង្គ​ នៅ​មានឋានៈផ្លូវការជាមហាឧបរាជ នៅឡើយ ។ សន្ធិសញ្ញាបាននិយាយថា បារាំងនិងប្តូសិទ្ធ​គ្រប់គ្រង់អធិបតេយ្យភាព របស់គេលើប្រទេសកម្ពុជា ក៏ប៉ុន្ដែ នៅក្នុងមាត្រា១និយាយថា ប្រ​ទេសបារាំងបានដាក់អាណាព្យាបាលលើកម្ពុជា ។ ភាគីកម្ពុជា​ បានយល់ព្រមចំពោះការ​តែង​តាំងទេសាភិបាលបារាំងម្នាក់ ដោយទេសាភិបាល ជាន់ខ្ពស់  នៅកូសាំងស៊ីន ហើយ​ទាំងអស់គ្នា សន្យាថា​ មិនឲ្យប្រទេសផ្សេងទៀតបញ្ជូនកុងស៊ុលមកកម្ពុជាទេ ។
          ក្នុងពេលនេះបារាំងបានចាប់អារម្មណ៍លើកម្ពុជា ដែលជាប្រភពចំណីអារហារសម្រា​ប់អាណានិគមន៍ របស់គេនៅកូសាំងស៊ី ហើយក៏សង្ឃឹមថា ទន្លេមេគង់ ជាមធ្យោបាយល្អ ​សម្រាប់ នាវាឆ្ពោះទៅប្រទេសចិន ដែលគេធ្លាប់បរាជ័យក្នុងការប្រើកម្លាំងយោធា​ ក្នុងការ​ដណ្ដើម យកទីនោះ និងដែនដីដងទន្លេក្រហមរបស់យួនតុងកឹ រូចម្ដងមកហើយ ។
          ក្រោយពីលាក់ព្រឹត្តិការណ៍៍នេះលែងជិត ព្រះបាទនរោត្តម មានការភ័តភ័យកោលា​ហល ខ្លាំងដោយសារការគម្រាមកំហែង និងគំនាបពីស្ដេចសៀម​។ ព្រះអង្គបានសន្យាថា​នៅតែមានភក្ដីភាព​ ចំពោះសៀម និងដាក់ប្រទេសកម្ពុជាជាសាមន្តរដ្ឋរបស់សៀម ។ព្រម​ទាំងចុះសន្ធិសញ្ញា ជាសម្ងាត់នៅថ្ងៃទី ០១​ ធ្នូ ១៨៦៣ ទទួលស្គាល់ទឹកដីខេត្តបាត់ដំបង ​មង្គលបុរី ,ស៊ីសុផុន , អង្គរ​, កំពង់ស្វាយនិង ពោធិ៍សាត់​ ថាជាទឹកដីរបស់សៀមដោយស្រប​ច្បាប់ ។
          អ្វីដែលសម្ដេចនរោត្តម ទ្រង់មានបំណងចង់បាន ពីបារាំង​ដើម្បីទប់ទល់និងសៀម​​នោះគឺមិនស្រប់សាប់ទេ ។ ប្រហែលជាព្រះអង្គទ្រង់ មានបំណង ចង់ឲ្យធ្វើរាជាភិសេកផ្លូវ​ការណ៍ថ្វាយទ្រង់​ ។ទើបគេឃើញនៅពាក់ កណ្ដាលឆ្នាំ  ១៨៦៤ សៀនិង បារាំងសែស ក្រោយពីចរចា គ្នាយ៉ាងតឹងតែង ក៏នាំគ្នាយល់ព្រមធានា អភិសេកទ្រង់ឲ្យឡើងសោយ​រាជ្យជាផ្លូវការ ។ទើបសៀមប្រញាប់ ​ប្រញាល បញ្ជូនកេតនភណ្ឌ័ទាំងអស់សម្រាប់ទ្រង់ ឲ្យ​ឡើងសោយរាជនៅឧដុង្គវិញ ។ នៅពេល ធ្វើរាជាសេកនេះ នៅថ្ងៃទី ០៣​មិថុនា១៨៦៤ កើតរឿង កំប្លែងដោយចេតនាមួយមានដូចនៅក្នុងឯកសារបារាំងសេសជាច្រើន ដូចតទៅ​នេះ ៖ មន្ត្រីសៀម​និង មន្រ្តីបារាំងបានឈ្លោះទាស់ទែងគ្នា អំពីរាជបវណី ពិធីការណ៍ និង​​គ្រឿងរាជាភិសេក  ។ រីឯព្រះបាទនរោត្តម នៅពេលជាមួយគ្នានោះ  ទ្រង់បានប្រកាសចុះ​ចូលនិងរាជវាំងទាំងសងខាង នោះដោយមានព្រះបន្ទូលថា (ទុកព្រះអង្គជាកូនរបស់​សៀម និង បារាំងសេសទៅចុះ )។ ពេលនោះជាលើកចុងក្រោយបង្អស់ដែល  ដែលព្រះចៅ​សៀមបានប្រោសព្រះរាជាទិន្ទនាមដល់ ព្រះរាជាខ្មែរ ហើយក៏លើកចុងក្រោយបំផុត ដែល​ព្រះរាជាខ្មែរទទួលបានភាពស្របច្បាប់ពីរាជវាំងបរទេសទាំងពីរ  ។ ទទឹមនិងនេះវាក៏ជា​លើកទីមួយដែរ ដែលព្រះរាជាខ្មែរទទួលបានការភិសេកពីពួកអ៊ឺរ៉ុប  ។ ព្រះរាជាខ្មែរបីអង្គ​ទៀតក៏ធ្វើដូចគ្នានេះដែរ ។​ពីពេលនោះមកឥទ្ធិពលរបស់សៀម បានចាប់ផ្ដើមទន់ខ្សោយ ចុះអន់ថយ សាបរលាប និងកាន់តែខ្សោយទៅ​ ៗ ជាពិសេសបន្ទាប់ព្រះចៅសៀម ព្រះចម​ក្លាវ សោយទីវង្កត់នៅឆ្នាំ ១៨៦៧ នោះមក ។

២. ដំណើរពីអាណាព្យាបាល ទៅ ជាអាណានិគមន៍
          តាមការកត់សម្គាល់ របស់បារាំងមួយចំនួន អំពីប្រទេសនិងជនជាតិខ្មែរ ថា ៖ ជាប្រ​ទេសដ៏ចាស់គំរិល ហិនហោច ទ្រុឌទ្រោម ដោយសារសង្គ្រាម និងអំពើបង្ហិនបង្ហោចជិះជាន់​ពីប្រទេសជិតខាង រងនូវភាពទ្រុឌទ្រោមរាប់សតវត្សមកហើយ ខ្មែរជាពូជដែលចាញ់គេ,ចា​ញ់ធម្មជាតិ , ចាញ់មនុស្ស ,ចាញ់ខ្លួនឯងជាសង្គមមនុស្សដែលរស់ដោយការភ័យក្លាចនៃការ​អវិជ្ជាមានជំនឿផ្ដេសផ្ដាស់អកុសលឥតហេតុផល ។ បើតាមសៀវភៅ តាមសៀវភៅឥណ្ឌូ​ចិនបារាំង  បោះពុម្ភនៅឆ្នាំ​ ១៩០០ អ្នកនិពន្ធបានកត់សម្គាល់ថា ៖
@ ប្រជាជនកម្ពុជាទំនងជាខ្លាំងជាង ប្រជាជនវៀតណាមខាងកម្លាំងកាយមែន
@ តែខ្វះសមត្ថភាព គ្មានគំនិតខ្លួនឯង ពឹងតែលើអ្នកដ៏ទៃ
@ ជាជនជាតិល្ងង់ខ្លៅ គ្មានចំណេះវិជ្ជា ឥតប្រាជ្ញាធ្វើអ្វីតាមគេទាំងស្រុង ឥតមានការរិះ​ពិចារណ៍ សោះឡើយ ។ ផ្ទុយទៅវិញនៅវៀតណាម ជនជាតិវៀតណាមទោះជាក្រ​យ៉ាងណាក្ដី ទោះគ្រួសារតូចធំក្ដី ក៏ទទួលបានការអប់រំស្ទើគ្រប់គ្នា 
@ ខាងផ្លូវចិត្តវិញខ្មែរខ្វះសាមគ្គី ឥតមានមនសិកាជាតិសោះ ឥតទាំងយល់ថា មាតុភូមិ​ជាអ្វីផង
@ ជាសរុបជនជាតិខ្មែរអន់ជាងជនជាតិវៀតណាម ស្ទើគ្រប់វិស័យ សូម្បីប្រាក់ចំណូល​របស់ស្ដេចខ្មែរមែនទែន ក៏សុទ្ធតែបានពីការយកតុងលើល្បែងស៊ីសងដែលជនជាតិ​ដ៏ទៃទៀតជាអ្នកកាន់កាប់ ហើយ ពាណិជ្ជកម្មជាតិទាំងមូលក៏ត្រូវគ្រប់គ្រង់ដោយជន​បរទេស ដែរ គឺ ចិន ចាម ជ្វា និង យួន ... ។
មានការរិះគន់អំពីចរិតខ្មែរ នៅក្នុងសៀវភៅ​ «ទំនៀមទំលាប់ខ្មែរ»បោះពុម្ភនៅឆ្នាំ១៩៣៨
 មានកត់ត្រាថា ៖
@ ជនជាតិខ្មែរទាំងឡាយដែលបានអួតខ្លួនឯងថាចេះដឹងនោះច្រើនតែមិនសូវមានបញ្ញាវៀងវៃ និង​មិនសូវចេះអ្វីឲ្យប្រាកដទេ
@ ឥតរវល់យល់យកចិត្តទុកដាក់និងកិច្ចការសង្គមឡើយ​
@ ពូកែខាងវាយោឫកថាខ្លួនជាពូជខ្មែរអង្គរនៅមុខជនជាតិអ៊ឺរ៉ុប
@ ធ្វើត្រាបតាមពួកអ៊ឺរ៉ុប ទាំងឫកពារ និងការរស់នៅ
@ ពួកនេះសុទ្ធតែជាអ្នកស្មគ្រ័ចិត្តរស់នៅក្រោមម្លប់បារមីរបស់អ្នកមានអំណាចដូចជា​​អាទិទេពដែលគ្រប់គ្រង់សង្គមខ្មែរ
@ រីឯនៅបាតសង្គមវិញ សុទ្ធតែជារាស្រ្តល្ងង់ខ្លៅ ក្រីក្រតោកយ៉ាក មានមុខរបរជាអ្នក​ស្រែចំការតូចតាច រស់នៅក្នុងពិភពមួយ ពោលពេញទៅដោយជំនឿផ្ដាសផ្ដាស់​ គ្មានការពិត ចូលចិត្តជឿទៅលើរឿង អរូបីវត្តុ អារក្ស អ្នកតា មន្តគារថា ...
@ ដូចនេះជនជាតិខ្មែរ ជាមនុស្សងាយបញ្ចោត ហើយគ្មានប្រតិ្តកម្មអ្វីឡើយ​

ក្នុងតួនាទីជាអ្នក ការពារ​ឬអាណាព្យាបាល លើកម្ពុជា២១ឆ្នាំយ៉ាងអន្ទះសារនិងគិត​ ថា
ខាតពេលទើបទេសាភិបាលបារាំងនៅកូសាំងស៊ីន  ឈ្មោះ Charles Thompson ចាត់ការ​បង្ខំឲ្យព្រះបាទនរោត្តម ឲ្យឡាយព្រះហត្ថលេខា ទាំងយប់ លើអនុសញ្ញា ថ្ងៃទី ១៧ មិថុនា​១៨៨៤ ដែលជាអនុសញ្ញាមិនស្មើភាព គ្នា ព្រោះខ្លឹមសាររបស់ទាំងអស់បាននិយាយថា និង​ដករាជអំណាច និងសិទ្ធគ្រប់គ្រង់រាជការខ្មែរទាំងអស់ ។ នៅក្នុងរាជព្រះបាទ នរោត្តម ទ្រង់​គ្រប់គ្រង់ប្រទេសតាមរបៀបម្យ៉ាង ទៅតាមរបៀបដែលបារាំង បារាំងសេសថាជារបបគ្រប់​គ្រង់តាមអំពើចិត្ត និងអំណាចផ្ដាច់ការ ។ ​​ទោះបីបារាំងរិះគន់របបគ្រប់គ្រង់នេះក៏ដោយ ក៏​ពួកគមិនបានថ្វាយរបបគ្រប់គ្រងផ្សេងទៀតដល់ព្រះអង្គឡើយ ហើយពេញមួយឯករាជ​របស់ព្រះអង្គអាទិភាពនៃព្រះអង្គពុំមែនជាគំនិតបង្កើតរដ្ឋបាលត្រឹមត្រូវទេ ។
          នៅក្នុងដំណាក់កាលដំបូងនៃអាណាព្យាបាលមកលើកម្ពុជា បារាំងបានទាញយក​ផលប្រយោជន៍ពីធនធានធម្មជាតិរបស់កម្ពុជា  និងផលប្រយោជន៍ខាងពាណិជ្ជកម្មតែ​បណ្ណោះ ។ប៉ុន្តែ បើ តាម លោក ដេវីត ឆាណ្ឌល័រថា នៅពេលក្រោយមក រូបភាពអាណាព្យា​បាលបានប្រែប្រូលបន្តិចម្តង ៗ ទៅជាទ្រង់អាណានិគមន៍ទៅវិញ ។លោកថាចាប់ពីរាជប្រ​បាទ ស៊ីសុវត្ថិ​មុនីវង្ស ពីឆ្នាំ ១៩០៤‑១៩២៧ រួមបញ្ចូលទាំងរជ្ជកាលបុត្រច្បងឬបស់ទ្រង់ផង​ពីឆ្នាំ១៩២៧‑១៩៤១ គេអាចចាត់ទុកថាជាសម័យកាលអាណានិគមន៍ពេញលេញនៅក្នង​ប្រវត្តិសាស្ត្រខ្មែរ ។
          នៅមុនបារាំងមកដល់មហាក្ស្តត្រខ្មែរមានអំណាចយ៉ាងច្រើន  ទាំងអំណាចក្នងការ​តាក់តែងច្បាប់  និងសណ្ដាប់ធ្នាប់របៀបរៀបរយសង្គម ជាដើម ។ដីធ្លីទាំងអស់ជារបស់ព្រះ
រាជា ប្រជារាស្រ្តដេលធ្វើកសិកម្ម ត្រូវបង់ពន្ធ ជូនរាជការ ។ តែឆ្លងតាមបទពិសោធន៍មួយ​រយៈពេលជាមួយស្ដេចខ្មែរមួយរយៈមក អ្នកតំណាងអាណានិគមន៍ កាន់តែមានការលោភ​លន់ ដោយឃើញភាពមិនឈ្លាសវៃរបស់រាស្ត្រខ្មែរ  ជាពិសេលការមិនអើពើពីអ្នកដឹកនាំ ក្នុងការប្រើប្រាស់ឳកាសសំខាន់ ៗ ដើម្បីឲ្យបារាំងជូយគិតគូរលើកផែនការស្រុករបស់ខ្លួន។ហេតុនេះហើយទើបកើតគំនិតច្បាមយកអំណាចខ្មែរ ឲ្យអស់ ដើម្បីគេនិងងាយចម្រាញ់យកផលប្រយោជន៍ពីប្រទេសកម្ពុជា​ឲ្យបានកាន់តែច្រើន ។ ទើបប្រមាណ២០ឆ្នាំក្រោយពីភាពស្ងប់ស្ងាត់នៃទំនាក់ទំនងបារាំង​ខ្មែរ ទេសាភិបាលបារាំងនៅកូសាំងស៊ីន បានរៀបចំផែនការបង្ខំព្រះបាទនរោត្តម ឲ្យចុះហត្តលេខា លើអនុសញ្ញាបន្ថែមមូយ ដើម្បីឲ្យដកអំណាច ជាច្រើនផ្នែកទៀត ពីស្ដេច​ផ្ទាស់តែម្ដង ។  ដោយសារអនុសញ្ញានៅថ្ងៃទី ១៧ មិថុនា ១៨៨៤ នោះ​ព្រះបាទនរោត្តម យល់ព្រម បង្វែរពន្ធដារផ្សេងៗពិសេស ទៅការនាំចេញ ដើម្បីសងថ្លៃបំពេញកិច្ចការងារ​របស់ភ្នាក់ងារបារាំង  ។ អនុសញ្ញានេះបានដកសិទ្ធរបស់ស្ដេច ទើបត្រូវប្រវត្តិវិទូ ចាត់ទុកថា​ជាដំណាក់កាលរបត់ប្រវត្តិសាស្រ្តមួយ ដែលកែរប្រែតួនាទី របស់បារាំងជា«អាណាពព្យា​បាល»ទៅជា«អាណានិគមន៍» វិញ  ។ ព្រះបាទនរោត្តម បានផ្ញើសារទូរលេខ មួយទៅកាន់​រាជាធិបតីបារាំង ដើម្បីកែរប្រែនិងការគាប់សង្កត់របស់បារាំង តែព្រះអង្គត្រូវ  Gouverneur de Conchin-Chine ទេសសាភិបាលដែនដីកូសាំងស៊ីន គឺលោក សាល ថម​សុន​ស្ដីបន្ទោស​អំពីរឿងនោះ ។ គាត់ប្រហែលជាបានចរចារស្ងាត់ៗជានិងស្ដេចមហាឧបរាជនរោត្តម​ស៊ីសុវត្តិ ដើម្បី​រៀបចំផ្ទេរអំណាច ។ ក្នុងអនុសញ្ញានេះបានថា សន្យាទទូលនូវកំណែរទំរង់ ទាំងអស់ដែលបារាំង​បានស្នើរឡើង  ។ ព្រះអង្គបានសន្យាបញ្ចាប់«របបទេសភាព និងកែរទំរង់ដីធ្លី​ពីដីថ្លីទាំងអស់​ជារបស់ស្តេច ទៅជារបស់កម្មសិទ្ធឯកជន ផងដែរ ។ ចំនួនមន្រ្តីបារាំងបានកើនឡើង ដោយ​មានរេស៊ីដង់ ជាន់ខ្ពស់ នៅក្រុងភ្នំពេញ  និងមានរេស៊ីដង់ នៅគ្រប់ខេត្ត ។ ហេតុផលមួល​ដែលនាំឲ្យព្រះបាទនរោត្តម យល់ព្រមចុះហត្ថលេខានោះគឺ ព្រះអង្គភ័យក្លាចបារាំងដកព្រះ​អង្គពីបាល្ល័ង្គ ហើយដាក់អនុចទ្រង់ គឺ ព្រះបាទ ស៊ីសុវត្តិ ឲ្យគ្រងរាជចំនួសវិញ ។​ព្រោះថាជា​រឿយព្រះអង្គម្ចាស់ស៊ីសុវត្តិតែងតែគាំទ្របារាំង​ និងធ្វើតាមសំណូមពរបារាំង ។

          តាមរយៈរាជប្បញ្ញត្តិ ចុះថ្ងៃទី១១ កក្កដា១៨៩៧ ព្រះរាជាខ្មែរលែងមានអំណាច​នយោបាយ នៅសល់តែអំណាចជានិមត្តិរូបប៉ុណ្ណោះ ។ ហើយនេះជាការចាប់ផ្ដើមនៅរបប​អាណានិគម ពិតប្រាកដរបស់បារាំងមកលើកម្ពុជា  ។ ចាប់ពីពេលនៅមក ព្រះរាជាខ្មែរ បាត់អំណាចនិតិបញ្ញត្តិ ដែលពីមុនធ្លាប់មាន ហើយរេស៊ីដង់ជាន់ខ្ពស់ បារាំងជាអ្នកកាន់អំ​ណាចពិតប្រាដក ៕

No comments:

Post a Comment