Monday, September 11, 2017

Cambodia history (អាណានិគមន៍បារាំង)



១. សន្ធិសញ្ញាអាណាព្យាបាល (១១​ សីហា​ ១៨៦៣)


នៅមុនការចាកចាញរបស់ Montigy គាត់បានទុកសន្ធិសញ្ញាគាត់បានទុកគម្រោង​សន្ធិសញ្ញាឲ្យបុព្វជិកពីរូប គឺ Hostrest និង P-Aussoleil ​ សេចក្ដីព្រាងសន្ធិសញ្ញានេះមាន​ចែងពីខ​ផ្សេងៗក្នុងនោះមាននិយាយអំពី កិច្ចប្រត្តិបត្តិការណ៍ ដែលគេបានសម្រេច ក្រោយ​មក​នៅឆ្នាំ ១៨៦៣ ។ ជាឧទាហរណ៍ បារាំងចង់បានឈើម៉ៃសាក់ ដើម្បីក៏សាងកាប៉ាលនិង​​ស៊េរី​ភាពក្នុងការធ្វើដំណើរក្នុងប្រទេសនិងស៊េរីភាព ក្នុងការផ្សព្វផ្សាយសាសនាកាតូលិក ។​ ហើយក្រោយការបរាជ័យ របស់យោធា ក្នុងការប៉ុនប៉ងកាន់កាប់តំបន់យូណាន និងតំបន់ដី​សន្ដទន្លេក្រហមរបស់តុងកឺដោយមានភោគទ្រព្យដ៏សម្បូរហូរហៀរ បារាំងបានផ្ដោកការ​យកចិត្តទុកដាក់លើ ដែនដីទន្លេមេគង់ ដែលគេអាចសង្ឃឹមថានិងធ្វើដំណើរតាមទន្លេមេ​គង់ដល់យូណាន ឬចិនភាគខាងត្បូង ​បានយ៉ាងងាយ ។ ហេតុនេះហើយទើបបារាំង​​ជំរុញការកាន់កាប់កម្ពុជា ដើម្បីសម្រេចគោលបំណងនោះ ។

Entertainment

លង់ស្នេហ៍ក្រមុំជីវវិទ្យា
(លំនាំបទ​​ កោះឧញ្ញ៉ាតី)
     I.                                សា​ កល វិទ្យាល័យ​ ភូមិន្ឬ ភ្នំពេញ​    ក្នុងចិត្ត ទន្និញ  នឺកចង់សិក្សា
ជីវវិទ្យាដែលខ្ញុំ ប្រាថ្នា                    សង្ឍឹម វាសនា បានក្លាយជាគ្រូ។
   II.                                 បវេនសនកាលថ្ងៃបង​ជួបស្រី          ជាដើម និស្ស័យ​គូរជួបសាសង
មិត្តរួមជំនាញ ថ្នាក់ ក្បែរគ្នាផង         បងនិង នួនល្អងផ្ដើមរាប អានគ្នា។
 III.                              Assignmentពាក់កណ្ដាលខែ          បានស្រស់មាសស្នេហ៍មកជួយធ្វើបង
អានុស្សារីយ៍ក្នុងបណ្ណាល័យ           សូមកែវចរណៃជួយរក្សាផង ។
 IV.                             បរិញ្ញាបត្របួនឆ្នាំទេស្ងួន                សង្ឃឹមនួនល្អងអូនព្រមមេត្តា​
សួនសម្ដេចជួនណាតជួយចាំផងណា   ព្រះជ័យជេដ្ឋារក្សាស្នេហ៍យើងផង។ 

បុរសជោគជ័យ(Successful man)

បុរស​ជនជាតិ​ជប៉ុន​ម្នាក់ គឺ​លោក កាន់​សា​គី បាន​ចំណាយពេល ស្ទើរតែ​មួយជីវិត​ទៅហើយ មកលើ​ទឹកដី នៃ​ព្រះរាជណាចក្រ​កម្ពុជា គឺ​អស់​រយៈពេល ប្រមាណ​ជា ៤៥​ឆ្នាំ សម្រេចបាន​នូវ​សមិទ្ធផល ជាច្រើន នៅ​ប្រទេស​កម្ពុជា រួមមាន​ការជួសជុល និង​ការស្ដារ​ឡើងវិញ នូវ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេស​កម្ពុជា ហើយ​កាលពី​យប់ ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៤ លោក​ក៏បាន​ទទួល​នូវ​ប័ណ្ណ​ស​សើរ ពី​រដ្ឋមន្ដ្រីការបរទេស​ជប៉ុន តាមរយៈ​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។​