១. សន្ធិសញ្ញាអាណាព្យាបាល (១១ សីហា ១៨៦៣)
នៅមុនការចាកចាញរបស់ Montigy គាត់បានទុកសន្ធិសញ្ញាគាត់បានទុកគម្រោងសន្ធិសញ្ញាឲ្យបុព្វជិកពីរូប គឺ Hostrest និង P-Aussoleil សេចក្ដីព្រាងសន្ធិសញ្ញានេះមានចែងពីខផ្សេងៗក្នុងនោះមាននិយាយអំពី កិច្ចប្រត្តិបត្តិការណ៍ ដែលគេបានសម្រេច ក្រោយមកនៅឆ្នាំ ១៨៦៣ ។ ជាឧទាហរណ៍ បារាំងចង់បានឈើម៉ៃសាក់ ដើម្បីក៏សាងកាប៉ាលនិងស៊េរីភាពក្នុងការធ្វើដំណើរក្នុងប្រទេសនិងស៊េរីភាព ក្នុងការផ្សព្វផ្សាយសាសនាកាតូលិក ។ ហើយក្រោយការបរាជ័យ របស់យោធា ក្នុងការប៉ុនប៉ងកាន់កាប់តំបន់យូណាន និងតំបន់ដីសន្ដទន្លេក្រហមរបស់តុងកឺដោយមានភោគទ្រព្យដ៏សម្បូរហូរហៀរ បារាំងបានផ្ដោកការយកចិត្តទុកដាក់លើ ដែនដីទន្លេមេគង់ ដែលគេអាចសង្ឃឹមថានិងធ្វើដំណើរតាមទន្លេមេគង់ដល់យូណាន ឬចិនភាគខាងត្បូង បានយ៉ាងងាយ ។ ហេតុនេះហើយទើបបារាំងជំរុញការកាន់កាប់កម្ពុជា ដើម្បីសម្រេចគោលបំណងនោះ ។